Month: April 2021

ផែនការដែលខ្វះចន្លោះ

មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​រក​មើល​សៀវភៅ នៅ​ក្នុង​បណ្ណា​ល័យ​មួយ នៅ​ជាន់​ផ្ទាល់​ដី នៃ​មជ្ឈ​មណ្ឌល​សហគមន៍​ថ្មី។ ពេល​នោះ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​មួយ ធ្វើ​ឲ្យ​ញ័រ​បន្ទប់​ទំាង​មូល។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឮ​វា​ម្តង​ហើយ​ ម្តង​ទៀត។ ទី​បំផុត បណ្ណា​រក្ស​ដែល​កំពុង​តែ​មិន​សប្បាយ​ចិត្ត ក៏​បាន​ពន្យល់​ថា កន្លែង​លើក​ដុំ​ដែក ស្ថិត​នៅ​ជាន់​ខាង​លើ​បណ្ណាគារ ហើយ​សម្លេង​រំខាន​នេះ​បាន​កើត​ឡើង រៀង​រាល់​ពេល​ដែល​នរណា​ម្នាក់​ទម្លាក់​ដុំដែក​នៅ​លើ​កម្រាល​ឥដ្ឋ។ ស្ថាបត្យករ និង​អ្នក​រចនា​ប្លង់ទាំង​ឡាយ​បាន​គូរ​ប្លង់ និង​រៀប​ចំ​ផ្នែក​ជា​ច្រើន របស់​អគារ​ដ៏​ល្អ​ប្រណិត​នេះ យ៉ាង​ប្រុង​ប្រយ័ត្ន តែ​គេ​បាន​ភ្លេច​ជ្រើស​រើស​ទីតាំង​បណ្ណាគារ​នេះ ​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​លើក​សាច់​ដុំ​នេះ។​

ក្នុង​ជីវិត​យើង​ក៏​យ៉ាង​ដូច្នោះ​ដែរ។ ផែន​ការ​របស់​យើង​ច្រើន​តែ​មាន​ភាព​ខ្វះ​ចន្លោះ។ យើង​ច្រើន​តែ​មើល​រំលង​ចំណុច​ល្អ​ជា​ច្រើន​។ យើង​មិន​បាន​រៀប​ចំ​ផែន​ការ ដោយ​គិត​ដល់​គ្រោះ​ថ្នាក់ ឬ​រឿង​ដ៏​ភ្ញាក់​ផ្អើល​នោះ​ឡើយ។ ការ​រៀប​ផែន​ការ​ជួយ​ឲ្យ​យើងជៀស​វាង​ការ​ខ្វះ​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ ការ​ខាត​បង់​ពេល​វេលា និង​បញ្ហា​សុខ​ភាព​ជា​ដើម តែ​សូម្បី​តែ​យុទ្ធ​សាស្រ្ត​ដែល​ល្អិត​ល្អន់បំផុត ក៏​នៅ​តែ​មិន​អាច​លុប​បំបាត់​បញ្ហា ក្នុង​ជីវិត​យើង​បាន​ឡើយ។ ព្រោះ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ក្រោយ​សម័យសួន​ច្បារ​អេដែន។

តែ​ដោយ​ជំនួយ​មក​ពី​ព្រះ​ នោះ​យើង​អាច​រក​ឃើញ​តុល្យភាព​រវាង ការ​ធ្វើ​គម្រោង​សម្រាប់​ពេល​អនាគត​(សុភាសិត ៦:៦-៨) និង​ការ​ឆ្លើយ​តប ចំពោះ​ទុក្ខ​លំបាក។ ព្រះ​ទ្រង់​ច្រើន​តែ​មាន​គោល​បំណង សម្រាប់​បញ្ហា​ដែល​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​កើត​ឡើង ក្នុង​ជីវិត​យើង។ ព្រះ​អង្គ​អាច​ប្រើ​វា ដើម្បី​នាំ​ឲ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ដើម្បី​បង្កើន​ជំនឿ​យើង​ ឬ​គ្រាន់​តែ​ដើម្បី​នាំ​យើង​ចូល​ទៅជិត​ព្រះ​អង្គ។ ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា “នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិតស្ថេរ​នៅ”(សុភាសិត ១៩:២១)។ ខណៈ​ពេល​ដែល​យើង​ថ្វាយ​គោល​ដៅ និង​ក្តី​សង្ឃឹម​របស់​យើង…

រកឃើញក្តីអំណរក្នុងការសរសើរដំកើង

ពេល​ដែល​អ្នក​និពន្ធ​ជន​ជាតិ​អង់​គ្លេស​ដ៏​ល្បី​ល្បាញ ឈ្មោះ​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ ពីដំបូង គាត់​បដិសេធ​មិន​ព្រម​សរសើរ​ដំកើង​ព្រះ​អង្គ​ឡើយ។ តាម​ពិត គាត់​បាន​ហៅ​រឿង​នេះ​ថា “ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល”។ គាត់​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សរសើរ​ដំកើង​ព្រះ ព្រោះ​គាត់​គិត​ថា ព្រះ​ទ្រង់​ជា​អ្នក​ទាម​ទា​ការ​សរសើរ​ពី​យើង។ តែ​ទី​បំផុត លោក​លូអ៊ីស​ក៏​បាន​ដឹង​ថា តាម​ពិត “ព្រះ​ទ្រង់​បង្ហាញ​ព្រះ​វត្ត​មាន​ទ្រង់​ដល់​រាស្រ្ត​ព្រះ​អង្គ នៅ​ក្នុង​ពេល​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ​អង្គ”។ ដូច​នេះ យើង​ដែល​បាន​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ ​នឹង​មាន​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ គឺ​ដូច​ជា​កញ្ចក់​ដែល​ភ្លឺ ដោយ​សារ​ពន្លឺ​ដែល​បាន​ចាំង​មក​នោះ​ដែរ។

លោក​ហោរា​ហាបាគុក​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច​នេះ កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ បន្ទាប់​ពី​គាត់​បាន​រអ៊ូរទាំ​ដាក់​ព្រះ អំពី​ការ​អាក្រក់ ដែល​ទ្រង់​បាន​ទម្លាក់​មក​លើ​ប្រជាជន​យូដា គាត់​ក៏​បាន​ដឹង​ថា ការ​សរសើរ​ដំកើង​ព្រះ​អង្គ នាំ​មក​នូវ​ក្តី​អំណរ ​គឺ​មិន​មែនក្នុង​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​នោះ​ទេ តែ​ក្នុង​ការ​ដឹង​ថា ទ្រង់​ជា​នរណា។ ដូច​នេះ ទោះ​រឿង​វិបត្តិ​កើត​ឡើង​ក្នុង​ប្រទេស ឬ​ទូទាំង​ពិភព​លោក​ក្តី ព្រះ​ទ្រង់​នៅ​តែ​ធំ​ប្រសើរ។ គឺ​ដូច​ដែល​លោក​ហោរា​បាន​ប្រកាស​ថា:

“ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំងបាយជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៧-១៨)។

លោក​ស៊ី អេស លូអ៊ីស​បាន​ដឹង​ថា ពិភព​លោក​ទាំង​មូល​សរសើរ​ដំកើង​ព្រះ​អង្គ។ លោក​ហាបាគុក​ក៏​បាន​ស្ម័គ្រ​ចិត្ត​សរសើរ​ដំកើង​ព្រះ​គ្រប់​ពេល​វេលា​ផង​ដែរ ដោយ​រក​ឃើញ​ក្តី​អំណរ ក្នុង​ព្រះ​អង្គ​ ដែល​មាន​ដំណើរ​តាំង​ពី​ដើម​ រហូត​អស់​កល្ប​(ខ.៦)។—Patricia…

កន្លែងជ្រកកោន សម្រាប់អ្នកដែលគេបដិសេធ

លោក​ចច វ៉ាយហ្វៀល(ឆ្នាំ១៧១៤-១៧៧០) ស្ថិត​ក្នុង​ចំណោម​គ្រូ​អធិប្បាយ​ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត ដោយគាត់​បាន​នាំ​មនុស្ស​រាប់​ពាន់​អ្នក​ឲ្យ​ជឿ​ព្រះ​យេស៊ូវ។ ប៉ុន្តែ ការ​រស់​នៅ​របស់​គាត់​បាន​ជួប​រឿង​វិវាទ​ជា​ច្រើន​ផង​ដែរ។ នៅ​សម័យនោះ គាត់​បាន​អធិប្បាយ​ព្រះ​បន្ទូល នៅ​ទីសា​ធារណៈ (ទៅ​កាន់​ហ្វូង​មនុស្ស) ហើយ​ជួន​កាល គេ​ក៏​បាន​រិះ​គន់​គាត់ ដោយ​ចោទសួរ​អំពី​បំណង​របស់​គាត់ ហើយ​គេ​យល់​ឃើញ​ថា គាត់​គួរ​តែ​អធិប្បាយ​ព្រះ​បន្ទូល ​នៅ​ក្នុង​អគារ​ព្រះ​វិហារ​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​ឆ្លើយ​តប ចំពោះ​ការ​រិះ​គន់​ធ្ងន់​ៗ​របស់​អ្នក​ដទៃ គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​ការ​ស្កប់​ចិត្ត នៅ​ក្នុង​ការ​រង់​ចាំ​រហូត​ដល់ថ្ងៃ​ជំនុំ​ជម្រះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​វិនិច្ឆ័យ​ថា អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ត្រឹម​ត្រូវ​ឬ​អត់ ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​ស្លាប់​ទៅ​ ​ខ្ញុំ​ចង់​ឲ្យ​គេ​កត់​ចំណាំ​ពាក្យ​សម្តី​របស់​ខ្ញុំ​តែ​ប៉ុណ្ណេះ​ឯង”។  ពេល​ដែល​គាត់​បាន​ស្លាប់​ទៅ គេ​ក៏​បាន​ឆ្លាក់​អក្សរ​នៅ​លើ​ថ្ម មុខ​ផ្នូរ​គាត់​ថា “នៅថ្ងៃ​ជំនុំ​ជម្រះ គេ​នឹង​បាន​ដឹង​ថា លោក​ចច វ៉ាយហ្វៀល ជា​មនុស្ស​ប្រភេទ​ណា”។​

នៅ​គ្រា​សញ្ញា​ចាស់ ពេល​ដែល​ស្តេច​ដាវីឌ ទទួល​រង​ការ​រិះ​គន់​ធ្ងន់​ៗ​ពី​អ្នក​ដទៃ ទ្រង់​ក៏​បាន​ទុក​ឲ្យ​ព្រះ​អម្ចាស់​វិនិច្ឆ័យ​ទ្រង់​ផង​ដែរ​។ ពេល​ដែល​ស្តេច​សូល​ចោទ​ប្រកាន់​ដាវីឌ​ថា កំពុង​ដឹក​នាំ​ការ​បះ​បោរ ហើយ​ទ្រង់​ក៏​បាន​បង្ខំ​ចិត្ត​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ ឲ្យ​រួច​ពី​កង​ទ័ព ស្តេច​សូល។ ទ្រង់​ក៏​បាន​ពិពណ៌​នា​ថា ទ្រង់​កំពុង​តែ​ស្ថិត​នៅ​កណ្តាល​ហ្វូង​សិង្ហ និង​ដេក​នៅ​កណ្តាល​ពួក​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង និង​ព្រួញ ក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត(ទំនុក​ដំកើង ៥៧:៤)។ តែ​ក្នុង​កន្លែង​ដ៏​ពិបាក​នោះ ទ្រង់​ក៏​បានងាក​បែរ​ទៅ​រក​ព្រះ ហើយ​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ក្នុង​ព្រះ​អង្គ គឺ​ដូច​ដែល​ទ្រង់​បាន​ពោល​ឡើង​ថា “ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថានសួគ៌ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ”(ខ.១០)។

ពេល​ណា​អ្នក​ដទៃ​យល់​ច្រឡំ ឬ​បដិសេធ​យើង​ ព្រះ​ទ្រង់​ជា “ទីជ្រក​កោន”របស់​យើង​(ខ.១)។…

លះបង់សិទ្ធិ ដោយក្តីស្រឡាញ់

ភាគ​ច្រើន​ក្មេង​ប្រុស​នៃ​កុល​សម្ព័ន្ធ​សាម៉ូន​ត្រូវ​បាន​គេ​ចាក់​សាក់​ឲ្យ​ម្នាក់​មួយ​ៗ ជា​សញ្ញា​បង្ហាញ​ អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ ចំពោះ​កុល​សម្ព័ន្ធ និង​មេ​កន្ទ្រាញ​របស់​ពួក​គេ។ តាម​ធម្មតា គេ​ឃើញ​មាន​ស្នាម​សាក់​នៅ​លើ​ដៃ​របស់​ក្រុម​កីឡាករ​បាល់​ឱប របស់​កុល​សម្ព័ន្ធ​សាម៉ូន។ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន ស្នាម​សាក់​នោះអាច​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​មាន​ការ​យល់​ខុស និង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ ដូច​នេះ ពួក​គេ​ក៏​បាន​បន្ថែម​ដៃ​អាវ​វែង ពណ៌​សាច់ ដើម្បី​គ្រប​ពី​លើ​ស្នាម​សាក់​នោះ ជា​ទង្វើរ​ដ៏​សប្បុរស ដើម្បី​មិត្ត​ភាព។ កាពីទែន​ក្រុម​ក៏​បាន​ពន្យល់​ថា “យើង​មាន​ការ​គោរព និង​ប្រុង​ប្រយ័ត្ន ចំពោះ​វប្ប​ធម៌​របស់​ជន​ជាតិ​ជប៉ុន។ យើង​ខិត​ខំ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​គេ​មាន​ការ​ទើស​ទាល់ ចំពោះ​អ្វី​ដែល​យើង​បង្ហាញ​ចេញ​មក”។​

នៅ​ក្នុង​សម័យ ដែល​មនុស្ស​ចូល​ចិត្ត​សង្កត់​ធ្ងន់​មក​លើ​ការ​បង្ហាញ​ចេញ​ជា​លក្ខណៈ​បុគ្គល ពេល​ខ្លះ យើង​ត្រូវ​មាន​ការ​លះ​បង់ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម។ គាត់​បាន​ប្រាប់​យើង​ថា ជួន​កាល សេចក្តី​ស្រឡាញ់​តម្រូវ​ឲ្យ​យើងលះ​បង់​សិទ្ធិ​របស់​យើង ដើម្បី​អ្នក​ដទៃ។​ យើង​មិន​ត្រូវ​ធ្វើ​ទាំង​បង្ខំ​ចិត្ត តែ​ត្រូវ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ក្នុង​ពួក​ជំនុំ​មាន​អ្នក​ខ្លះ​ជឿ​ថា ពួក​គេ​អាច​ញាំ​អ្វី​បាន​តាម​ចិត្ត តែ​អ្នក​ដទៃ​ទៀត ញុំា​តែ​បន្លែ​ទេ(រ៉ូម ១៤:២)។ រឿង​នេះ​ហាក់​ដូច​ជាតូច​តាច​ទេ តែ​នៅ​សតវត្សរ៍​ទី​១ មាន​រឿង​វិវាទ​ជា​ច្រើន បាន​កើត​ឡើង នៅ​ក្នុង​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​ ទាក់ទងនឹងការបរិភោគអាហារ។ ដូចនេះ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​គេ​រាល់​គ្នា កុំ​ឲ្យ​ចោទ​ប្រកាន់​គ្នា រឿង​បរិភោគ​អាហារ​នោះ​ឡើយ(ខ.១៣) រួច​គាត់​ក៏​បាន​បង្រៀន​អ្នក​ដែល​ចូល​ចិត្ត​ញុំា​ដោយ​សេរី​ថា “គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំងបាយជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ”(ខ.២១)។

នៅ​ពេល​ខ្លះ ដើម្បី​ស្រឡាញ់​អ្នក​ដទៃ យើង​ចាំ​បាច់​ត្រូវ​លះ​បង់​សេរីភាព​របស់​យើង​ខ្លះ។…

ទាំងនៅពេលលំបាក និងរីករាយ

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ១៩៨៦ យាន្ត​អវកាស​ឆាលិនជើរ របស់​សហរដ្ឋ​អាមេរិក បាន​ផ្ទុះ​នៅ​លើ​អាកាស បន្ទាប់​ពី​បានហោះ​ឡើង​បាន​តែ​៧៣​វិនាទី។ លោក​ប្រធានា​ធិបតី រីហ្គិន(Reagan) ក៏​បាន​ឡើង​ថ្លែង​សន្ទរក​ថា ដើម្បី​កម្សាន្ត​ចិត្ត​ប្រជាជន ដោយ​ដក​ស្រង់​បទ​កំណាព្យ មាន​ចំណង​ជើង​ថា “ការ​ហោះ​ហើរ​ដ៏​ខ្ពស់” ដែល​ក្នុង​នោះ លោក​ចន ហ្គីលេសផាយ មេហ្គី(John Gillespie Magee) ដែល​ជា​អ្នក​បើក​យន្ត​ហោះ​នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ បាន​សរសេរ អំពី “ភាព​បរិសុទ្ធ​នៃ​លំហរ​អាវ​កាស ដ៏​ខ្ពស់ ដែល​មិន​មនុស្ស​មិន​ទាន់​ទៅ​ដល់” និង​អំពី​ការ​ស្រមៃ​ថា គាត់​ហាក់​ដូច​ជា​បាន​ប៉ះ​ “ព្រះ​ភក្រ​របស់​ព្រះ”។

យើង​មិន​អាច​ប៉ះ​ព្រះ​ភក្រ្ត​របស់​ព្រះ ប៉ុន្តែ ជួន​កាល ពេល​ណា​យើង​បាន​ឃើញ​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​ក្រៃ​លែង ឬ​បាន​ទៅ​កន្លែងណា​មួយ ក្នុង​ធម្មជាតិ ដើម្បី​ចំណាយ​ពេល​ស្ងាត់​ស្ងៀម យើង​ក៏​មាន​អារម្មណ៍​ថា​ ព្រះ​អង្គ​កំពុង​តែ​គង់​នៅ​ក្បែរ​យើង។ រនាំង​ដែល​បាន​ខណ្ឌ​នៅ​កណ្តាល​ស្ថាន​សួគ៌ និង​ផែន​ដី ហាក់​ដូច​ជា​កាន់​តែ​ស្ដើង​ជាង​មុន។ ពោល​គឺ យើង​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​នៅ​ជិត​ជាង​មុន។​

ប្រជា​ជន​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​គង់​នៅ​ក្បែរ​ពួក​គេ នៅ​ក្នុង​វាល​រហោ​ស្ថាន​ផង​ដែរ។ ព្រះ​ទ្រង់​ប្រទាន​បង្គោលពពក​នៅ​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង នៅ​ពេល​យប់ ដើម្បី​ដឹក​នាំ​ពួក​គេ​កាត់​តាម​វាល​រហោ​ស្ថាន​(និក្ខមនំ ៤០:៣៤-៣៨)។ ពេល​ដែល​ពួក​គេ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរុំ “សិរីល្អ​របស់​ព្រះ​បាន​ស្ថិត​នៅ​ពេញ​រោង​ឧបោសថ”(ខ.៣៥)។ ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​មូល គេ​បាន​ដឹង​ថា ព្រះ​អង្គ​បាន​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច។

ខណៈ​ពេល​ដែល​យើង​អរ​សប្បាយ​នឹង​សម្រស់​នៃ​ស្នា​ព្រះហស្ត​របស់​ព្រះ យើង​ក៏​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​អង្គ​គង់​នៅ​គ្រប់​ទី​កន្លែង។ ពេល​ណា​យើង​និយាយ​ទៅ​កាន់​ព្រះ​អង្គ…

បងប្អូនក្នុងព្រះគ្រីស្ទ

ការ​ស្រាវ​ជ្រាវ​នៃ​សកល​វិទ្យាល័យ​ហាវើត អំពី​ការ​លូត​លាស់​របស់​មនុស្ស​ពេញ​វ័យ គឺ​ជា​គម្រោង​ដែល​មាន​ដំណើរ​ការ​ជា​ច្រើន​ទសវត្សរ៍ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ដឹងកាន់​តែ​ច្បាស់ អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ដែល​ល្អ។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​ចាប់​ផ្តើម ដោយ​មាន​និស្សិត​ឆ្នាំ​ទីពីរ​មួយ​ក្រុម មាន​គ្នា​៤៥៦​នាក់ នៅ​សកល​វិទ្យាល័យ​ហាវើត ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ហើយ​ក្រោយមក ក៏​បាន​ពង្រីក ដោយ​មាន​ការ​ចូល​រួម​ជា​បន្ថែម​ទៀត ពី​ប្រជា​ពល​រដ្ឋ​៤៥៦​នាក់ ក្នុង​ទីក្រុង​បូស្តុន។ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការសម្ភាស​អ្នក​ចូល​រួម ហើយ​ក៏​បាន​ធ្វើ​ការ​សិក្សា​មក​លើ​កំណត់​ត្រា​វេជ្ជសាស្រ្ត​របស់​ពួក​គេ​ រៀង​រាល់​ពីរ​បី​ឆ្នាំ​ម្តង។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ទាំង​នោះ គឺ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល និង​សុខ​ភាព​ល្អ។ ដូច​នេះ បើ​យើង​នៅ​ក្បែរ​មនុស្ស​ដែល​ផ្តល់​ឲ្យ​នូវ​ទំនាក់​ទំនង​ល្អ នោះ​យើង​ក៏​ទំនង​ជា​នឹង​មាន​ក្តី​អំណរ​កាន់​តែ​ជ្រាល​ជ្រៅ​ផង​ដែរ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក​១។ កាល​នោះ គាត់​បាន​សរសេរសំបុត្រ​ផ្ញើ​រពី​ក្នុង​ពន្ធ​ធនាគា​មក ដោយ​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា រៀង​រាល់​ពេល​ដែល​គាត់​នឹក​ចាំ​អំពី​ពួក​គេ គាត់​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ទំនាក់​ទំនង​ដែល​គាត់​មាន​ជា​មួយ​ពួក​គេ  ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ “ដោយ​អំណរ”​(ខ.៤)។ ប៉ុន្តែ ពួក​គេ​មិន​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​យេស៊ូវ ដែល “មាន​សេចក្តី​ប្រកប​ក្នុង​ព្រះ​គុណ​ជា​មួយ​គាត់” និងជា​គូកន​ក្នុង​ដំណឹង​ល្អ ជា​មួយ​គាត់​(ខ.៧)។ ទំនាក់​ទំនង​របស់​ពួក​គេ គឺ​មាន​ការ​ចែក​រំលែក និង​យក​អាសារ​គ្នា​ទៅ​វិញ​ទៅ​មក ជាការ​ប្រកប​ដ៏​ពិត ដែល​បង្កើត​ឡើង ដោយ​សេចក្តី​ស្រឡាញ់ និង​ដំណឹង​ល្អ​របស់​ព្រះ។

ជា​ការ​ពិត​ណាស់ មិត្ត​ភក្តិ មាន​សារៈ​សំខាន់ តែ​បង​ប្អួន​រួម​ជំនឿ​ដែល​មាន​ការ​ប្រកប​ដ៏​ពិត ជា​កត្តា​ដែល​នាំ​មក​នូវ​ក្តី​អំណរ ដ៏​ពិត និង​ជ្រាល​ជ្រៅ។ ព្រះ​គុណ​ព្រះ​អាច​ចងភ្ជាប់​យើង…

បោះយុថ្កាជាប់ ក្នុងសេចក្តីពិត

ក្រុម​គ្រួសារ​ខ្ញុំ​រស់​នៅ ក្នុង​ផ្ទះ​ចាស់​មួយ​ខ្នង ដែល​មាន​អាយុ​កាល​ជិត​១​រយ​ឆ្នាំ វាមាន​លក្ខណៈ​ជា​ច្រើន ដែល​មាន​ដូច​ជា ជញ្ជាំង​ម្នាង​សិលា ដែល​មាន​ផ្ទៃ​រាប​ដ៏​អស្ចារ្យ។ ជាង​សង់​ផ្ទះ​ម្នាក់​បាន​ប្រាប់​ខ្ញុំ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ណា​ខ្ញុំ​ចង់​ព្យួរ​ស៊ុម​រូប​ថត នៅ​លើ​ជញ្ជាំង​ទាំង​នោះ។ គាត់​ថា ខ្ញុំ​ត្រូវ​ស្វាន​វីស ឲ្យ​ចំ​ឆ្អឹង​ឈើ ដែល​បង្កប់​នៅ​ពី​ក្រោយ​បន្ទះ​ម្នាង​សិលា ឬ​ប្រើ​តាក់កេ​សម្រាប់​ម្នាង​សិលា ដើម្បី​ព្យួរ​រូប​ថត​ទាំង​នោះ។ ពុំ​នោះ​ទេ ស៊ុម​រូប​ថត​នោះ​អាច​បាក់​បែក ដោយ​ធ្លាក់​មក​លើ​ដី បន្សល់​ទុក​នូវប្រហោង​ដ៏​អាក្រក់​នៅ​លើ​ជញ្ជាំង។

លោក​ហោរា​អេសាយ​ធ្លាប់​បាន​និយាយ​ប្រៀប​ប្រដូច អំពី​ដែក​គោល ដែល​បាន​ដំជាប់​យ៉ាង​មាំ នៅ​លើ​ជញ្ជាំង​ ដើម្បី​ពិពណ៌​នា អំពី​តួ​អង្គ​តូច​មួយ ក្នុង​ព្រះ​គម្ពីរ ឈ្មោះ អេលាគីម។ លោក​អេលាគីម​ទុក​ចិត្ត​ព្រះ​អម្ចាស់ គឺ​ខុស​ពី​មន្រ្តី​ពុក​រលួយ ឈ្មោះ​សេបនា(អេសាយ ២២:១៥-១៩) ក៏​ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល  ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង​(ខ.៨-១១)។ លោក​អេសាយ​ក៏​បានថ្លែង​ទំនាយ អំពី​ការ​ដែល​លោក​អេលាគីម នឹង​ក្លាយ​ជា រដ្ឋ​បាល​នៃ​រាជ​វាំង​របស់​ស្តេច​ហេសេគា ហើយ​គាត់​ក៏​បាន​សរសេរ​ថា លោក​អេលាគីម នឹង​ត្រូវ​បាន​ជាប់​នៅ ដូច​ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​មួយ​កន្លែង​ដែល​ស្ថិត​ស្ថេរ​(ខ.២៣)។ ដោយ​គាត់ជាប់​នៅ​ក្នុង​សេចក្តី​ពិត និង​ព្រះ​គុណ​របស់​ព្រះ នោះ​លោក​អេលាគីម នឹង​បាន​ទ្រទ្រង់​ក្រុម​គ្រួសារ និង​ប្រជា​ជន​គាត់​(ខ.២២-២៤)។

តែ​លោក​អេសាយ បាន​បញ្ចប់​ការ​ថ្លែង​ទំនាយ​នោះ ដោយ​ការ​រំឭក​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ជា​ទីពឹង ដល់​មិត្ត​សំឡាញ់ ឬក្រុម​គ្រួសារ​ជា​រៀង​រហូត​ឡើយ យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​មាន​កំហុស​(ខ.២៥)។ យុថ្កា​ដែល​យើង​អាច​ទុក​ចិត្ត​បាន​ទាំង​ស្រុង គឺ​ជា​ព្រះ​យេស៊ូវ(ទំនុកដំកើង ៦២:៥-៦ ម៉ាថាយ…

ព្រះអង្គគង់នៅជាមួយ

លោក​ឪពុក​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​បទ​ចម្រៀង​ទំនុក​ដំកើង​ចាស់​ៗ។ ក្នុង​ចំណោម​បទ​ទាំង​នោះ​ គាត់​ចូល​ចិត្ត​បទ “ក្នុង​សួន​ច្បារ”។ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​បាន​ច្រៀង​បទ​នោះ ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់។ វគ្គ​បន្ទរ​នៃ​បទ​នេះ​ច្រៀង​ថា “ព្រះ​អង្គ​ដើរ​ជា​មួយ​ខ្ញុំ ហើយ​និយាយ​ជា​មួយ​ខ្ញុំ ហើយ​ព្រះ​អង្គ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​កម្ម​សិទ្ធិ​ព្រះ​អង្គ ហើយ​ក្តី​អំណរ​យើង​មាន​ ពេល​ដែល​យើង​ទៅ​ដល់​ទីនោះ ជា​ក្តី​អំណរ​ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​មក​។ កាល​គាត់​នៅ​រស់ បទ​ចម្រៀង​នេះបាន​នាំ​មក​នូវ​ក្តី​អំណរ​ដល់​គាត់​ ហើយនៅ​តែ​នាំ​ឲ្យ​ខ្ញុំ​មាន​ក្តី​អំណរ។

លោក ស៊ី អូស្ទីន ម៉ាល(C. Austin Miles) បាន​ប្រាប់​ថា គាត់​បាន​និពន្ធ​បទ​នេះ ក្នុង​រដូវ​ផ្កា​រីក ឆ្នាំ១៩១២ បន្ទាប់​ពី​គាត់​បានអាច​ជំពូក​២០ នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ គាត់​ថា​ ពេល​ដែល​គាត់​បាន​អាន​បទ​គម្ពីរ​នោះ នៅ​ថ្ងៃ​នោះ គាត់​មាន​អារម្មណ៍ថា គាត់​ហាក់​ដូច​ជា​កំពុង​តែ​នៅ​កន្លែង​នោះ​ជា​មួយ​ព្រះ​អង្គ​ផង​ដែរ។ គាត់​ហាក់​ដូច​ជា​ស្មរ​បន្ទាល់​ដ៏​ស្ងាត់​ស្ងៀម​ម្នាក់ ក្នុង​ពេល​ដែល​នាង​ម៉ារា លត់​ជង្គង់ នៅ​ចំពោះ​មុខ​ព្រះ​អម្ចាស់ ហើយ​និយាយ​ថា “រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ”។

ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក២០ យើង​ឃើញ​ថា នាង​ម៉ារា​ម៉ាក់ដាឡា បាន​ទួញ​យុំ នៅ​ក្បែរ​ផ្នូរ​ព្រះ​យេស៊ូវ ដែល​នៅ​ទទេរ។ នៅ​ទីនោះ នាង​បាន​ជួប​បុរស​ម្នាក់ ដែល​បាន​សួរ​នាង​ថា ហេតុ​អ្វី​នាងយំ។ នាង​គិត​ថា អ្នក​នោះ​ជា​អ្នក​ថែ​សួន​ តែ​តាម​ពិត នាង​កំពុងតែ​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​នាង មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ!…

ជិះនៅលើទឹករលក

ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​កំពុង​តែ​ដើរ​ចុះ​តាម​ឆ្នេរ​ដែល​មាន​ថ្ម​ច្រើន ដើម្បី​ថត​រូប​ទេស​ភាព នៅ​រដ្ឋ​ហាវ៉ៃ ខ្ញុំ​ក៏​បាន​អង្គុយ​នៅ​លើ​ថ្មធំ​មួយ​ផ្ទាំង ដោយ​ជញ្ជឹង​គិត អំពី​បញ្ហា​សុខ​ភាព​មួយ​ទៀត។ បញ្ហា​នេះ​ត្រូវ​រង់​ចាំ​ឲ្យ​ខ្ញុំ​ដោះ​ស្រាយ​វា នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះវិញ ព្រោះ​ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​សន្តិ​ភាព នៅ​ពេល​នោះ។ ខ្ញុំក៏​បាន​សម្លឹង​មើល​ទឹក​រលក ដែល​កំពុង​តែ​បក់​បោក​មក​លើ​ផ្ទាំង​ថ្មពណ៌​ខ្មៅ។ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​ស្រមោល​ខ្មៅ​ៗ នៅ​ក្នុង​រលក​នោះ។ ខ្ញុំ​ក៏​បាន​ពង្រីក​មើល​រូប​ភាព​នោះ នៅ​ក្នុង​កាំមីរ៉ា​របស់​ខ្ញុំ ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត វា​ជា​សត្វ​អណ្តើក​សមុទ្រ ដែល​កំពុង​តែ​ជិះ​ទឹក​រលក យ៉ាង​សុខ​សាន្ត។ ជើង​វា​បាន​លាត​សន្ធឹង នៅស្ងៀម បណ្តែត​ខ្លួន​ទៅ​តាម​ទឹក។ ទិដ្ឋ​ភាព​មាត់​សមុទ្រ​ថ្ងៃ​នោះ ក៏​បាន​នាំ​មក​នូវ​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ។

“ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យ​របស់​ព្រះអម្ចាស់”(ទំនុកដំកើង ៨៩:៥)។ ព្រះ​នៃ​យើង ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន ទ្រង់​បង្ក្រាប​ការ​លើក​កម្ពស់​នៃ​សមុទ្រ កាល​ណា​រលក​កំរើក​ឡើង នោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ(ខ.៩)។ “ឯ​លោកីយ៍ និង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ៍ នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ”(ខ.១១)។ ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារ​ពើ ព្រះ​អង្គ​ជា​ម្ចាស់​លើអ្វី​ៗ​ទាំង​អស់ គ្រប់​គ្រង​លើ​ទាំង​អស់ ហើយ​គោល​បំណង​របស់​ព្រះ​អង្គ គឺ​ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ និង​ដើម្បី​ឲ្យ​យើង​បាន​អរសប្បាយ​នឹង​ព្រះ​អង្គ។

ចូរ​យើង​ឈរ​នៅ​លើ​គ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​យើង ដែល​ជា​សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា ដែល​មិន​ចេះ​ប្រែ​ប្រួល ដើម្បី​ឲ្យ​យើង​អាច “ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ”(ខ.១៥)។ ព្រះ​អង្គ​នៅ​តែ​ពេញ​ដោយ​អំណាច​ចេស្តា និង​ពេញ​ដោយ​ក្តី​មេត្តា ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​យើង។ យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះ​នាម​ព្រះ​អង្គ ពេញ​មួយ​ថ្ងៃ​(ខ.១៦)។ ទោះ​យើង​ជួប​ឧប​ស័គ្គ​អ្វី​ក៏​ដោយ ឬ​មាន​ភាព​អន់​ថយ​ច្រើន​យ៉ាង​ណា​ក្តី យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ។ ព្រះ​អង្គ​ឱប​យើង​ជាប់ ពេល​ដែល​ទឹក​រលក​បក់​ចុះ​ឡើង​ៗ​។—Xochitl…

ការស្រេចហើយ

រូប​គំនូរ​របស់​លោក​មៃឃល​អេនជេឡូ(Michelangelo) បាន​ពិពណ៌នា អំពី​ផ្នែក​ជា​ច្រើន នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅលើ​ផែនដី តែ​រូប​គំនូរ​របស់​គាត់ ដែល​បង្ហាញ​ភាព​សោក​សៅ​បំផុត ស្ថិត​ក្នុង​ចំណោម​រូប​គំនូ​ដែល​សាមញ្ញ​បំផុត។ នៅ​ឆ្នាំ១៥៤០ គាត់​បាន​គូរ​គំនូរ​មួយ​ផ្ទាំង សម្រាប់​មិត្ត​ភក្តិ​គាត់​ម្នាក់ ឈ្មោះ វីតូរៀ ខូឡូណា(Vittoria Colonna) ដែល​ជា​រូប​គំនូរព្រះ​មាតា​ព្រះ​យេស៊ូវ​ត្រ​កង​ព្រះ​សព​ព្រះ​យេស៊ូវ។ គាត់​បាន​គូរូប​នោះ​ពី​ដី​ស ដោយ​ពិពណ៌​នា អំពី​ការ​ដែល​នាង​ម៉ារា មើល​ទៅមេឃ ខណៈ​ពេល​ដែល​នាង​ត្រកង​ព្រះ​សព​បុត្រ​របស់​នាង ដែល​រឹង​ស្តូក​។ នៅ​ពី​ក្រោយ​នាង​ម៉ារា មាន​រូប​ឈើ​ឆ្កាង​ដែលបញ្ចេញ​ពន្លឺ នឹង​ពាក្យ​ថា “គេ​មិន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ហូរ​ព្រះ​លោហិត​ច្រើន​ប៉ុណ្ណា​ទេ”។ គំនូរ​របស់​លោក​មៃឃល​អេនជេឡូ ពិត​ជា​មាន​ន័យ​ណាស់។ គឺ​បាន​លើក​ទឹក​ចិត្ត​យើង​ថា ពេល​ណា​យើង​ពិចារណា អំពី​ការ​សុគត​របស់​ព្រះ​យេស៊ូវ នោះ​យើង​ត្រូវ​ពិចារណា អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​ផង​ដែរ។

ការ​លះ​បង់​របស់​ព្រះ​គ្រីស្ទ ក៏​បាន​បង្ហាញ​នៅ​ក្នុង​ការ​ប្រកាស់​របស់​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​ផុត​ដង្ហើម ដោយ​ព្រះ​អង្គ​មានបន្ទូល​ថា “ការ​ស្រេច​ហើយ”(យ៉ូហាន ១៩:៣០)។ ពាក្យ “ការ​ស្រេច​ហើយ” មាន​អត្ថ​ន័យ​ផ្សេង​ៗ​គ្នា ដែល​មាន​ដូច​ជា ការ​បង់​ថ្លៃបាន​រួច​រាល់​ហើយ កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ យញ្ញ​បូជា​ត្រូវ​បាន​ថ្វាយ​ហើយ និង​ស្នាដៃ​ដ៏​ល្អ​ឯក​បាន​បញ្ចប់​ហើយ។ ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ជំនួស​យើង នៅ​លើ​ឈើ​ឆ្កាង គឺ​បាន​បង់​ថ្លៃ​លោះ​យើង ចប់​សព្វ​គ្រប់​ហើយ។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយសារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ…